នគរបាលប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី ខណ្ឌសែនសុខឃាត់ខ្លួនជនសង្ស័យបាន៣នាក់ពីបទរក្សាទុកសារធាតុញៀន

0
28388

រាជធានីភ្នំពេញ៖ កាលពីថ្ងៃព្រហស្បតិ៍ ១៥កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨ ម៉ោង០០ និង៣០នាទី កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី ខណ្ឌសែនសុខ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅតាមផ្លូវ១០១៩ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ ជនសង្ស័យចំនួន០៣នាក់រួមមាន ៖ ១-ឈ្មោះ មឿន បូរ៉ា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិអណ្តូង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ។ ២-ឈ្មោះ និល ផែន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិអណ្តូង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ។ ៣-ឈ្មោះ គង់ នាថ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិអណ្តូង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ។

សម្ភារៈដកហូត ៖ក្រាមសថ្លាចំនួន០២កូនថង់តូច និង ម៉ូតូចំនួន០១គ្រឿង ម៉ាកសេ១១០ ពណ៌ក្រហម ផលិតឆ្នាំ២០១២ ពាក់ស្លាកលេខកំពង់ចាម 1K-2428 ។

ដំណើររឿង ៖ មុនពេលកើតហេតុ កម្លាំងល្បាតប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី បានធ្វើការល្បាតដល់ចំណុចកើតហេតុខាងលើ ឃើញជនសង្ស័យចំនួន០៣នាក់ កំពុងជិះម៉ូតូ០១គ្រឿងឌុបគ្នាតាមផ្លូវ ដោយមានការសង្ស័យកម្លាំងល្បាតយើង បានហៅជនសង្ស័យឲ្យឈប់ធ្វើការត្រួតពិនិត្យលើដងខ្លួនជនសង្ស័យរកឃើញវត្ថុតាងខាងលើនៅជាប់ខ្លួនរបស់ជនសង្ស័យ មឿន បូរ៉ា រួចបាននាំខ្លួនជនសង្ស័យទាំង០៣នាក់ យកមកធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕

Image may contain: 3 people, people standing and shoes

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
Facebook Comments
Loading...